ការប្រគល់ខ្លួនចំពោះអល់ឡោះដោយការប្រើទំនាក់ទំនងខាង វិញ្ញាណដ៏ខ្ពង់ខ្ពស់របស់មនុស្ស

ចំពោះមនុស្សជាច្រើន គំនិតនៃការប្រគល់ខ្លួនទៅតាមបញ្ជាររបស់ អល់ឡោះគ្មានអ្វីក្រៅពីខាងផ្លូវចិត្តឬក៏ការដាក់ខ្លួនខាងស្មារតីដែលធ្វើឲ្យគេបាត់បង់សេរីភាពក្នុងជីវិតរបស់បុគ្គលនោះឡើយ។ ពួកគេមិនបានសិក្សាឲ្យច្បាស់ ពីការពិតដែលមនុស្សបានទទួលអារម្មណ៍ពិត អំពីសុភមង្គលដ៏អស្ចារ្យពីការ សង្រ្គោះតាមរយៈភាពជាខ្ញុំបំរើទៅកាន់អល់ឡោះ ហើយតាមវិធីនេះពួកគេអាច រំដោះខ្លួនគេចេញពីភាពជាខ្ញុំបំរើគ្មានព្រំដែននៃសុភមង្គលក្នុងលោកីយ។ ឥទ្ធិ ពលក្នុងការអនុវត្តច្បាប់ចំពោះពួកគេ ទំនងជាបាត់បង់នូវសេរីភាព និង ការ ទទួលខុសត្រូវ ប៉ុន្តែក្នុងភាពជាក់ស្តែងវិញ វាបានធានាឲ្យមានឱកាសដ៏ទូលាយ ក្នុងការរីករាយនឹងសេរីភាពទាំងអស់គ្នាដោយមិនធ្វើឲ្យមានការប៉ះពាល់ដល់អ្នកដ៏ទៃឡើយ ។ បុគ្គលជាសូហ្វីមួយរូប ព្យាយាមស្វែករកសុំការជ្រកកោណពី “ឆន្ទៈអល់ឡោះ” ដោយគ្មានការសួរនាំពីលទ្ធផលជាប្រយោជន៍ និងការបាត់បង់ នោះទេ។ តាមការពិតទៅ ក្នុងការយល់ដឹងរបស់សូហ្វី ប្រសិនបើមិនមានវត្ត មានរបស់ក្រុមសូហ្វីក្នុងលោកនោះទេ មនុស្សនិងសត្វទាំងអស់មិនអាចទទួល បាននូវពរជ័យពីអល់ឡោះបាននោះទេ។ បន្ថែមពីលើពរជ័យដ៏ធំទូលាយរបស់ អល់ឡោះចំពោះមនុស្សលោកទាំងអស់ដោយមិនគិតអំពី សាសនា មនោគ្គម វិទ្យា ឬចលនាសាសនា ផ្សេងៗ ដែលនៅក្នុងនោះមានគោលការណ៍ ចំបងពីរ នៅក្នុងគម្ពីគួរអានដែលបាននិយាយអំពីផលបុណ្យ និង ការដាក់ទោស ដោយ ផ្អែកលើការប្រព្រឹត្តិរបស់មនុស្ស។ នៅក្នុងឥស្លាមមិនមានជំនឿទៅលើទម្រង់ ណាមួយនៃការដាក់ទោសជាលក្ខណៈរួមនោះទេ។ មនុស្សម្នាក់នឹងទទួលបាន ផលបុណ្យឬការដាក់ទោសទៅតាមអ្វីដែលពួកគេប្រព្រឹត្តតែប៉ុណ្ណោះ។ ប្រយោគ គួរអានខាងក្រោមបានបញ្ជាក់ប្រាប់ពីច្បាប់ក្នុងការឲ្យផលនិងដាក់ទោសចំពោះមនុស្សលោកទាំងអស់៖

អ្វីក៏ដោយ(កំហុស)ដែលមនុស្សប្រព្រឹត្តិគេជាអ្នកទទួលខុសត្រូវតែម្នាក់ឯងតែប៉ុណ្ណោះ។ គ្មានអ្នកណាម្នាក់ទទួលរ៉ាប់រងបន្ទុកឲ្យអ្នកផ្សេងបាន ឡើយ(៦:១៦៤)។ ហើយមនុស្សនឹងមិនទទួលបានអ្វីក្រៅពីការខំប្រឹង របស់ខ្លួនឯងឡើយ(៥៣:៣៩)។

នៅត្រង់ចំនុចនេះគេអាចមើលឃើញភាពខុសគ្នារវាងច្បាប់នៃការឲ្យផល បុណ្យនិងការដាក់ទោសរបស់ឥស្លាមជាមួយនិងច្បាប់នៃការឲ្យផលបុណ្យ និង ការដាក់ទោសរបស់ប្រព័ន្ធផ្សេងទៀតក្រៅពីឥស្លាម។ ឥស្លាមបានបង្រៀនថា ព្រលឹងរបស់មនុស្សគ្រប់រូបនឹងទទួលផលបុណ្យ និង ការដាក់ទោសក្រោយពី ចាកចេញពីលោកីយ អាស្រ័យទៅលើទង្វើរបស់គេ។ ក្នុងគោលជំនឿរបស់ ឥស្លាមបញ្ហាក្នុងការឲ្យផលបុណ្យ និង ដាក់ទោសគឹជារឿងមួយដ៏ស្មុគស្មាញ ជាងគេ។ វាគឹជាដំណើរការនៃភាពរីកចំរើន និង វឹកវរជាបន្តរបន្ទាប់នៅក្នុង វិញ្ញាណរបស់មនុស្ស និង ស្មារតីព្រមទាំងរាងកាយរបស់បុគ្គលនៅលើផែនដី នេះ។ បញ្ហាដែលប្រជាជនមូស្លីមភាគច្រើនមានគឺ ការបែងពរជ័យរបស់ អល់ឡោះហាក់ដូចជាអល់ឡោះមិនបានគិតអំពីផលបុណ្យ និង ការដាក់ទោស ទៅលើមនុស្សឬប្រជាជាតិនៅលើផែនដីនេះ ហើយលោកនឹងដាក់ទោសនិងឲ្យ ផលបុណ្យចំពោះទង្វើរបស់យើងបន្ទាប់ពីការស្លាប់ទៅតែប៉ុណ្ណោះ។

នេះគឹជាការយល់ច្រឡំផ្សេងទៀត អំពីការប្រៀនប្រដៅរបស់ឥស្លាមក្នុង ការប្រគល់ខ្លួនតាមឆន្ទៈរបស់អល់ឡោះនៅលើផែនដីនេះនិងដំណាក់កាលរបស់វា។ បុគ្គលម្នាក់ៗមិនថាមូស្លីមឬមិនមែនមូស្លីមនោះទេ គឺអាចទទួលបានផល ប្រយោជន៍ ឬ ផលបុណ្យនៅក្នុងជីវិតលើលោកនេះ ឬ ជិវិតថ្ងៃបរលោកតាមរយៈ ការធ្វើតាមបញ្ជាររបស់អល់ឡោះនៅលើផែនដីនេះ។ ដូចគ្នានេះដែរនៅក្នុងថ្ងៃ បរលោក គ្មាននរណាម្នាក់អាចចៀសផុតពីទណ្ឌកម្មដោយសារតែគេមិនគោរព តាមបញ្ជាររបស់អល់ឡោះដែលគេមិនបានខិតខំប្រឹងប្រែងតាមរយៈការធ្វើឲ្យទង្វើនិងវិញ្ញាណរបស់គេបរិសុទ្ធ។ មានភាពចម្រុងចម្រើនជាច្រើននៅលើផែនដី នេះដែល មនុស្សមិនបានគោរពជាតិសាសន៍ សាសនា និង ភេទ ទំនងត្រូវ បានយកមកប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់ភាពចំរុង ចំរើននឹងនាំទៅរកលទ្ធផលដែលមិនល្អជាច្រើន ប្រៀបដូចជាការដាក់ទោសពី អល់ឡោះ។ ពិតមែនហើយពេលវេលាគឺមានតួរនាទីយ៉ាងសំខាន់ក្នុងដំណើរ ការនេះ។ ដូច្នេះហើយអ្វីដែលយើងឃើញឬបានអង្កេតនូវចំពោះមុខគឺមិនមែន ជាការបញ្ចប់នៃសាច់រឿងនេះទេ។ ព្រឹត្តិការណ៍ដែលលាក់កំបាំងទាំងឡាយគឺ មានសារៈសំខាន់ជាងភាពវឹកវរ និង ភាពសប្បាយរីករាយដែលមនុស្សកំពុងជួប ប្រទះនាពេលសព្វថ្ងៃនេះ។ ពិតមែនទៅនេះគឺកិច្ចការខាងផ្លូវចិត្តដែលមានភាព ស្មុគស្មាញបំផុត។ ខណៈដែលបង្កើតភាពស្និតស្នាលចំពោះអល់ឡោះដ៏ខ្ពង់ ខ្ពស់ មនុស្សមិនអាចមើលស្រាលទៅអ្នកដទៃដែលយើងគិតថាគេមានភាព បរាជ័យក្នុងការបង្កើតភាពស្និតស្នាលទៅកាន់អល់ឡោះបានឡើយ។ មនុស្ស នឹងអាចភ្ញាក់ផ្អើលដោយសង្កេតឃើញថា មានភាពចម្លែកដែលកើតមានជារៀង រាល់ថ្ងៃចំពោះអ្នកទទួលពរជ័យពីអល់ឡោះដែលអាចមានសមត្ថភាពដឹកនាំជីវិតរបស់ពួកគេប្រកបដោយភាពបរិសុទ្ធ។ លោក Gülen បានពន្យល់ពីស្ថានភាព ដ៏ស្មុគស្មាញនេះ ដោយមានជំនួយពីទ្រឹស្តីជាគន្លឹះរបស់សូហ្វី dadsha(ភាពអ ស្ចារ្យ)និង hayman(ភាពស្រឡាំងកាំង)។ Gülen មិនយល់ស្របជាមួយជា មួយក្រុមដែលដើរតាមគន្លងចាស់បែបជ្រុលនិយមដែលក្រុមនោះជឿថាឥស្លាមមិនបានផ្តល់អំណោយទានអ្វីដែលអស្ចារ្យនៅលើលោកនេះទេ រហូតដល់កំរិត មួយដែលធ្វើឲ្យពួកគេ បាត់បង់ការគ្រប់គ្រងខ្លួនឯងមួយរយៈ

ទាំងនេះអាចរៀបរាប់បានថាជាបទពិសោធន៍សំរាប់ការពិតមួយព្រោះការតាំងបង្ហាញរបស់អល់ឡោះគឺហួសពីហេតុផលដែលយើងអាចគិតដល់។ ហើយអាចពិពណ៌នាបានថាក្តីស្រលាញ់របស់យើងចំពោះលោកគឺលើស ពីភាពអត់ធ្មត់។ ភាពអស្ចារ្យក៏មានន័យថាជាការទទួលបាននូវស្ថានភាព  មួយដែលហួសពីសមត្ថភាពនៃការយល់ដឹងរបស់មនុស្ស។ដូច្នេះហើយខ្ញុំគិតថាពួកយើងគួរតែធ្វើឲ្យអារម្មណ៍របស់យើងមានសភាពដូចជាព្យាការីមូសារដែលបានដួលនៅលើភ្នំ Sinai ដោយសារតែភាពរំភើប និង ស្រ ឡាំងកាំង ជាឥរិយាបថមួយដែលគាត់ជួបប្រទះនូវការបង្ហាញពីភាព អស្ចារ្យមួយចំណែកដ៏ខ្ពង់ខ្ពស់របស់អល់ឡោះ ដែលមិនអាចឲ្យយើង ស្រម៉ៃដល់ ដែលមានសភាពខុសពីរូបធាតុនៅក្នុងលោកគីយទាំងអស់។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។